ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងចំនួន៦៥ គ្រួសារ ទទួលបានអំណោយសប្បុរសធម៍ពីកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

អំណោយគ្រឿងឧបភោគ បរិភោគ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦៥គ្រួសារ នៅក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។  ពិធីចែកអំណោយត្រូវបានធ្វើឡើងនៅបរិវេណសាលាបឋមសិក្សា ខិះក្រោម ក្រោមអធីបតីភាព ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែនជាប្រធាន តែងតែយកចិត្តទុកដាក់ជានិច្​ចចំពោះសុខទុករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយមិនមានប្រកាន់និន្នាការនយោបាយ ឬពណ៍សម្បុលអ្វីឡើយ។

ឯកឧត្តម បន្តថា កន្លងមកថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក៏តែងតែនាំយកនូវអំណោយមានជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ យកទៅចែកជូនប្រជាពលរដ្ឋក្នុងសៀមប៉ាងផងដែរ ។ ការយកចិត្តទុកដាក់នេះក៏ដោយសារតែប្រជាពលរដ្ឋស្រុកសៀមប៉ាង ស្ថិតក្នុងស្រុកដាច់ស្រយោល និងតែងតែជួបប្រទះនូវគ្រោះធម្មជាតិ មានទឹកជំនន់ គ្រោះរាំងស្ងួត និងប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកនេះ មានជីវភាពខ្វះខាត ទីទ័លក្រ។  ជាមួយគ្នានេះឯកឧត្តម ម៉ុម សារឿបានសំនូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅដោយមានអនាម័យ ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ដែលជាប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលមកក្នុងខ្លួនយើង សហគមន៍ និងក្រុមគ្រួសារសាច់ញាតិរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរ អំណោយដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឺងត្រែង នាំយកជូនគ្រួសារងាយរងគ្រោះចំនួន៦៥គ្រួសារ នៅក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ត្រីខ១យួ មី១កេះ និងឃីត១កញ្ជប់(ភួយ១ ក្រម៉ា១ ម៉ុង១និងសារ៉ុង១)ផងដែរ៕ដោយ៖ម៉ា វិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner