តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាអរគុណរាជរដ្ឋាភិបាលកម្ពុជា

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ បញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩។ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ បានលើក ឡើងថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមការស្នើ សុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

 យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៧មីនាឆ្នាំ២០២១ សម្ដេចតេជោនាយក រដ្ឋមន្ត្រីបានផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនដូចជា ស្ថានទូតចំនួន ១៨នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុប៧៤១នាក់ និងបានចាក់រួចរាល់នៅថ្ងៃទី២៦មីនាឆ្នាំ២០២១នៅ មន្ទីរពេទ្យកុមារជាតិ, អង្គការអន្តជាតិ៤៤អង្គការ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិដែលមាន បុគ្គលិកសរុប ១ពាន់៦៧១នាក់ ដែលបាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រចាប់ពីថ្ងៃទី២៦មីនាដល់ ថ្ងៃទី៣១មីនាឆ្នាំ២០២១, អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត ដែលមានបុគ្គលិកចំនួន៤៤៣នាក់ បានចាប់ផ្ដើមចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៣០មីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner