ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៣៩ម៉ឺន១ពាន់នាក់, ដូសទី២បាន២២ម៉ឺន១៩៥នាក់(Video)
ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១ម៉ឺន៦ពាន់១៨៥ នាក់ ក្នុងនោះការចាក់ដូសលើកទី១ចំនួន៧ពាន់៩៩៤នាក់និងដូសលើកទី២ចំនួន៨ពាន់១៩១នាក់ ទាំងវ៉ាក់សាំង ស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៩មីនា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋ ស៊ីវិលបានចំនួន២៥ម៉ឺន៧ពាន់៦២៥នាក់, ចំណែកពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកដែលបានចាក់ ដូសទីមួយដែរនោះ បានកើនដល់១៣ម៉ឺន៣ពាន់៨៣១នាក់។ បើគិតសារុប អ្នកទទួលការចាក់ដូសលើកទី១នៅ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៩មីនា ទាំងស៊ីវិលនិងយោធាមាន ចំនួន៣៩ម៉ឺន១ពាន់៤៥៦នាក់។ ដោយឡែកការ ចាក់ដូសលើកទី២ ទើបបានចំនួន២២ម៉ឺន១៩៥នាក់គិត ត្រឹមថ្ងៃទី២៩មីនា ក្នុងនោះខាងស៊ីវិលបានចំនួន១១ម៉ឺន ២ពាន់៤០៧នាក់ និងខាងយោធាមានចំនួន១០ម៉ឺន៧ពាន់៧៨៨នាក់៕