សម្តេចហេងសំរិនកោតសរសើររាជរដ្ឋាភិបាលជម្រុញការចាក់វ៉ាក់សាំងមួយលាននាក់ក្នុងមួយខែ(Video)
សម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានការកោតសរសើរចំពោះឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុង គម្រោងចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាង ប្រទេស។ សារបង្ហាញការកោតសរសើរនិងវាយតម្លៃខ្ពស់របស់សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់នៅសំណេរ ផ្សព្វផ្សាយតាមបណ្តាញសង្គមថ្ងៃទី៣០មីនា ក្រោយប្រសាសន៍ប្តេជ្ញារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែល បានជម្រុញការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសក្នុងមួយខែឲ្យបានមួយលាននាក់។ សម្តេចហេងសំរិនបានថ្លែង ថាយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើប ឡើងវិញបានឆាប់រហ័ស។ មន្ត្រីជំនាញបាននិយាយថា សន្ទុះល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជាក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ អាចចាក់បានលើមនុស្សតែជាង១ម៉ឺន៦ពាន់នាក់នោះទេ ដែលមិនទាន់អាចគ្រប់ នឹងតម្រូវការចំនួនមួយលាននាក់បានឡើយក្នុងមួយខែ។ កម្ពុជានឹងតម្រូវការចាក់វ៉ាក់សាំងលើមនុស្សយ៉ាង ហោចជាង៣ម៉ឺននាក់ក្នុងមួយថ្ងៃ ដើម្បីអាចសម្រេចនូវផែនការចាក់មួយលាននាក់បានក្នុងមួយខែ។
សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ក្នុងសារតាមបណ្តាញសង្គមនៅបានអំពាវនាវប្រជាពលរដ្ឋទំាងអស់ សូម បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុតនោះថែមទៀត។ កម្ពុជាគិតត្រឹមថ្ងៃទី៣០មីនា ឆ្នាំ ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៣៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់ ១៧៦នាក់ និងនៅសល់ពាន់១៨៦នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិត មកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ៕