អ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត អាយុ៥៦ឆ្នាំ បានស្លាប់ខណៈកំពុងព្យាបាល

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ។

អ្នកជំងឺដែលទទួលមរណភាពថ្មីនេះ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសអំពីមូលហេតុនៃមរណភាពនេះនៅពេលបន្ទាប់៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner