ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៤០ម៉ឺននាក់, ដូសទី២បាន២២ម៉ឺន៧ពាន់១០៣

ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១ម៉ឺន៦ពាន់១១៨ នាក់តិចជាងរបាយការណ៍បញ្ជាក់កាលពីម្សិលមិញដែលចំនួន១ម៉ឺន៦ពាន់១៨៥នាក់។ ចំនួនចាក់វ៉ាក់សាំងទាំង ១ម៉ឺន៦ពាន់១១៨នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺរួមមានទាំងការចាក់ដូសលើកទី១ចំនួន៩ពាន់ ២១១នាក់ និងការចាក់ដូសលើកទី៦ពាន់៩០៨នាក់ទាំងវ៉ាក់សាំង ស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣០មីនា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិលបានចំនួន២៦ម៉ឺន២ពាន់១៣០នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១១ម៉ឺន៧ពាន់៩៨១នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់១៣ម៉ឺន៨ពាន់៥៣៦នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១០ម៉ឺន៩ពាន់១២២នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣០មីនា ទាំងស៊ីវិលនិងយោធាមានចំនួន៤០ម៉ឺន៦៦៦នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២២ម៉ឺន៧ពាន់១០៣នាក់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner