វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឹនដូសដឹកមកដល់កម្ពុជាយប់ថ្ងៃទី៣១មីនា
វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង ដឹកមក ដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៣១មីនានេះហើយ។ សម្តេច ពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា នឹងត្រូវមាន វត្តមានក្នុងការទទួលវ៉ាក់សាំងស៊ីណូហ្វាមពីប្រទេសចិននោះ។
វ៉ាក់សាំងស៊ីណូហ្វាម៧០ ម៉ឺនដូស នេះ គឺ ជាអំណោយបន្ថែមពីលើវ៉ា់ក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសដែល បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ៧កុម្ភៈកន្លងមកនេះ ដែលបាននាំឲ្យកម្ពុជាគឺជាប្រទេសមុនគេបង្អស់ នៅ អាស៊ានដែលបានទទួលនូវវ៉ាក់សាំង ជាជំនួយ របស់ប្រទេសចិននេះ។ ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនធាន បានមានប្រសាសន៍មុននេះថា បើសិនជាជំងឺកូវីដ-១៩នៅកម្ពុជានៅតែបន្ត ភាគីចិននៅ តែបន្តជួយកម្ពុជាបន្ថែម ទៀត ដូចជាការផ្ដល់ជំនួយជាវ៉ាក់សាំង ឬផ្ដល់ភាពងាយស្រួលដល់កម្ពុជាក្នុងការ បញ្ជា ទិញវ៉ាក់សាំងពីប្រទេស ចិននោះជាដើម។
កម្ពុជាទើបនឹងបានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទេសចិនចំនួន១លាន៥សែនដូសផងដែរក្នុងតម្លៃថោក និងមន្ត្រី ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ទៀតថាកម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចិនចំនួន៤លានដូសបន្ថែមទៀត ក្នុងគម្រោងចាក់លើពលរដ្ឋកម្ពុជាឲ្យបានយ៉ាងហោចចំនួន១០លាននាក់។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាវ៉ាក់ សាំង៧០ម៉ឺនដូសដែលនឹងដឹកមកដល់យប់នេះ គឺប្រមាណ៤០ម៉ឺនដូសនឹងត្រូវបែងចែងមកក្រសួងសុខាភិ បាល ដើម្បីការចាក់លើពលរដ្ឋស៊ីវិល និង៣០ម៉ឺនដូសទៀត នឹងបែងចែកសម្រាប់ក្រសួងការពារជាតិ៕