ខេត្តសៀមរាបចុះពិនិត្យទីតាំងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ១៩

អត្ថបទដោយ៖
Hak Sarath

មន្ត្រីខេត្តសៀមរាប បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាមក្នុងករណីស្លាប់ដោយជំងឺកូវីដ១៩។ ការចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពថ្ងៃនេះ បានធ្វើដោយអភិបាលរងខេត្ត លោក ពិន ប្រាកដ គណៈអ៊ីមាំខេត្ត សៀមរាប លោក អែល សៀត ,និងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។ ខេត្តសៀមរាបមិនទាន់មានមនុស្សបាត់បង់ជីវិតដោយសារកូវីដ១៩ទេ ប៉ុន្តែបច្ចុប្បន្ន មានអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តចំនួន៩នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា ប្រសិន បើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ នឹងត្រូវបូជាទាំងអស់ ប៉ុន្តែចំពោះសាសនិកឥស្លាមដោយសារមាន សំណើសុំបញ្ចុះតាមប្រពៃណីសាសនាមូស្ល៊ីមនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឪ្យមាន រៀបចំ ការ បញ្ចុះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner