ឃាត់ខ្លួនជនសង្ស័យ៣៣នាក់ពាក់ព័ន្ធគ្រឿងញៀនថ្ងៃនេះ
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃពុធនេះ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៣នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២៤នាក់ និង អ្នកប្រើប្រាស់៩នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី៣១មីនានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ ជាង ៣ពាន់ក្រាម និង២៥កញ្ចប់តូច។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន ខេត្តកណ្តាល… ខេត្តក្រចេះ…ខេត្ត កោះកុង…ខេត្តពោធ៍សាត់… ខេត្តបាត់ដំបង…ខេត្តសៀមរាប…ខេត្តព្រះវិហារ… ខេត្តកំពង់ ចាម …ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។