អតីតមន្ដ្រីជាន់ខ្ពស់ និងយុវជនគណបក្សសង្រ្គោះជាតិប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយ មនុស្សចំនួន២នាក់ទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិបានប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នេះ បើតាមការបញ្ជាក់អោយដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណកម្មាធិការកណ្ដាលគណបក្រប្រជាជនកម្ពុជានិងជាអុនប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក្នុងឱកាសដែលឯឧអញ្ជើញជាអធិបតីភាព
ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនជនកម្ពុជាថ្មីទាំងប៉ុន្មានរូបនេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញនារសៀលថ្ងៃទី៣១ខែមិនានេះ។

ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។

ទី២៖ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់ ។
ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។
ឯឧបញ្ជាក់ផងដែរថា ការដែរបងប្អូនស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយជម្ងឺកូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងមកចាក់ការពារជំងឺ-១៩ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។

ក្នុងឱកាសនោះដែតឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចហើយ នូវអង្ករប្រមាណ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះនិង
ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner