អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង តាមបណ្តា ក្រុង/ស្រុក ក្នុងខេត្ត(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

   ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀបចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ  អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលនិងចាប់ផ្ដើមពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

    ទីតាំងដែលត្រូវបានរៀបចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ  អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ រួមមាន៖ នៅក្រុងប៉ោយប៉ែត,ស្រុកអូរជ្រៅ,ក្រុងសិរីសោភ័ណ ,ស្រុកព្រះនេត្រព្រះ ,ស្រុកភ្នំស្រុក ,ស្រុកថ្មពួក ,ស្រុកស្វាយចេក និងស្រុកមង្គលបូរី។

    ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ សេចក្តីប្រកាសកែតម្រូវអាយុចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់  (Sinovac) ដែលចាក់បានពីអាយុ១៨ឆ្នាំឡើង ទៅ (មិនមែនពី ១៨ឆ្នាំ  ដល់៥៩ឆ្នាំ  នោះឡើយ)។ មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។

    ឯកឧត្តម អ៊ុ រាត្រី  ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖ ១៣ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ១៣ក្រុម នៅក្រុងសិរីសោភ័ណ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ  ,ក្រុងប៉ោយប៉ែត២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង ,ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ,ស្រុកមង្គលបូរី ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យខេត្ត ,ការិយាល័យស្រុកប្រតិបត្តិស្រុកមង្គលបូរី  និងបណ្តាស្រុកផ្សេងៗ ១ក្រុម ១ទីតាំងនៅតាមមន្ទីរពេទ្យបង្អែកស្រុក ។ក្នុងថ្ងៃយុទ្ធនាការចាក់គឺចាក់ជូនមន្ត្រីរាជការ នៅសេសសល់ អាជ្ញាធរដែនដីមូលដ្ឋាន ប្រជាពលរដ្ឋប្រឈម ដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងប្រជាពលរដ្ឋទូទៅ ។

    ក្នុងឱកាសនោះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner