រកឃើញអ្នកកើតកូវីដ១៩ នៅរោងចក្រ MOVE FAST ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

អត្ថបទដោយ៖
ជា សេឌី

បុគ្គលជនជាតិចិន បម្រើការងារនៅរោងចក្រ MOVE FAST ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក ហោ វាសនា អភិបាលរងខណ្ឌ បានចុះដឹកនាំក្រុមការងារ ដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ យកសំណាកកម្មករ កម្មការិនី ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦៥នាក់ ក្នុងនោះ៖

* កម្មករ-កម្មការិនី ដែលពាក់ព័ន្ធផ្ទាល់ ចំនួន០៩នាក់
* កម្មករ-កម្មការិនី ដែលពាក់ព័ន្ធដោយប្រយោល ចំនួន៥៦នាក់

បច្ចុន្នប្បកម្មករ-កម្មការិនី សរុបចំនួន៦៥នាក់ ត្រូវធ្វើចត្តាឡីស័កក្នុងរោងចក្រ ដែលមានអាសយដ្ឋានខាងលើ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner