រដ្ឋបាលខេត្តក្រចេះ បន្តរយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ នៅតាមបណ្ដាក្រុង ស្រុក តាមគោលការស្មគ្រ័ចិត្ត

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តក្រចេះ ចាប់ផ្តើមបន្តរយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការនៅតាមមន្ទីអង្គភាពជុំវីញខេត្ត តាមគោលការស្មគ្រ័ចិត្ត ដែលយុទ្ឋនាការនេះធ្វើឡើងព្រមគ្នានៅតាម បណ្តាក្រុងស្រុកទាំង៦ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ដែលមានទីតាំងចំនួន១១ទីតាំងស្មើនិង១២ក្រុមចាក់ ។

   នៅក្នុងយុទ្ឋនាកានៃការចាក់វ៉ាក់សាំងនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៍បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខមន្ត្រីរាជការ និងក្រុមគ្រូពេទ្យដែលកំពុងផ្តល់សេវានៅមណ្ឌលចំនួន២ទីតាំងនៅក្នុងសាលាខេត្តក្រចេះ ។

  ឯកឧត្តម វ៉ា ថន បានបញ្ជាក់អោយដឹងថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់នោះជំហានទី១ គឺកាចាក់វ៉ាក់សាំង (ស៊ីណូហ្វាម)បានចំនួន៣៥៩០នាក់ ហើយការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺចាប់ផ្ដើមចាក់នៅវ៉ាក់សាំង(ស៊ីណូវ៉ាក់) ដោយចាក់ជូនសម្រាប់មន្ត្រីរាជការដែលនៅសេសសល់៦ស្រុកក្រុង ដែលមានទីតាំងចំនួន១១ទីតាំងស្មើនិង១២ក្រុមចាក់  ។

  ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តរថា វត្តមានរបស់មន្ត្រីរាជការនៅជុំវិញខេត្ត ដែលបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាការល្អសម្រាប់ពួកគាត់ ដែលពួកគាត់បានយល់ដឹងតាមការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរបស់យើង ក្នុងការការពារសុវត្ថិភាពរបស់គាត់កុំឱ្យឆ្លងនូវជំងឺ-១៩ ។ ជាមួយគ្នានោះក្រុមការងារ ក៏បានរៀបចំជូនពួកគាត់ឲ្យបានល្អប្រសើរ ទាំងកំលាតសុវត្ថិភាព និងកុំឲ្យមានភាពរញ៉េរញ៉ៃ ហើយចំពោះវ៉ាក់សាំងគឺនៅតែបន្តចាក់ជាជំហានៗបន្តទៀតរហូតទាល់តែគ្រប់ចំនួន ។

   ឯកឧត្តមមានប្រសាសន៍ថា ចាប់ពីព្រឹត្តិការណ៍២០កុម្ភៈ រហូតមកដល់ពេលនេះខេត្តក្រចេះ គឺទទួលឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ ដូចជាករណីរបស់លោកវរសេនីឯក វ៉ាន់ ណាក្រូ ដែលគាត់បានអញ្ជើញមកកាន់ខេត្តក្រចេះ គឺមានពាក់ព័ន្ធទៅដល់មនុស្សចំនួន១៣០នាក់ ដែលបានធ្វើចិត្តាឡីស័ក ក្រៅពីនោះក៏មានអ្នកប៉ះពាល់ប្រយោលមួយចំនួនផ្សេងទៀត គឺឲ្យពួកគាត់ធ្វើចិត្តាឡីស័កនៅឯផ្ទះ ។

  ដោយឡែកពលករដែលមកពីក្រៅប្រទេស ក៏ដូចជាអ្នកដែលចេញមកពីតាមបណ្ដាខេត្តស្រុកមួយចំនួនដែលពាក់ព័ន្ធនោះ គឺក្រុមការងារបានអញ្ជើញពួកគាត់ធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមមន្ទីរពេទ្យតាមស្រុកក្រុងផងដែរ ៕ ដោយ ម៉េងគាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner