តាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលយប់មិញភាពស្ងប់ស្ងាត់ ក្រោយអាជ្ញាធរ ដាក់ បម្រាមគោចរ

នៅយប់ថ្ងៃទី១  និងឈានចូលថ្ងៃទី២ ខែមេសា  ឆ្នាំ ២០២១  ទិដ្ឋភាពតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ មានការស្ងប់ស្ងាត់ ក្រោយពេលអាជ្ញាធរដាក់បម្រាមគោចរ និងហាមជួបជុំ ក៏ដូចជាទទួលទានអាហារ និងភេសជ្ជៈ នៅហាងនានា ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺរយៈពេល ២សប្តាហ៍ ដែលក្នុងនោះមានការសហការ ដោយប្រជាពលរដ្ឋមានយល់ដឹង និង ការពារខ្ពស់បំផុត ដើម្បីចូលរួមអនុវត្តបម្រាមគោចរ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។

ដោយស្ថានភាពនេះធ្វេីទៅបានគឺកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ   សេចក្តីសម្រេចរបស់ឯកឧត្តម  ឃួង  ស្រេង  គណ:អភិបាលរាធានីភ្នំពេញ  និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ស  ថេត  អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  ហេីយនៅវេលាម៉ោង  ០៨:០០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១  លោកឧត្តមសេនីយ៍ត្រី  តឹង  សុធី  ស្នងការរង  បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស ដើម្បីចូលរួមប្រជុំជួរ  និងចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសដើម្បីចុះផ្សព្វផ្សាយណែនាំអប់រំប្រជាពលរដ្ឋអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ផងដែរ  ។

     ឧត្តមសេនីយ៍ឯក  ស  ថេត  បានថ្លែងថា  ចំពោះបុគ្គលដែលមិនមានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ  ចុះថ្ងៃទី០១  ខែមេសា  ឆ្នាំ២០២១  គឺមិនអនុញ្ញាតឲ្យធ្វេីដំណេីរចេញពីផ្ទះ  ចាប់ពីម៉ោង  ៨:០០នាទីយប់  ដល់ម៉ោង  ០៥:០០នាទីភ្លឺបានឡេីយ  ។

គួរកត់សម្គាល់ តាមដងផ្លូវដែលធ្លាប់មានមនុស្សច្រើនកុះករ បានប្រែជាស្ងប់ស្ងាត់ ដោយសារតែប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ ដែលដាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈតែម្តង។ បន្ថែមពីនេះក្រៅពីនៅតាមដងផ្លូវ នៅតាមទីប្រជុំជនភាគច្រើន ពុំមានមនុស្សកកកុញដូចមុនដែរ នាពេលរាត្រីនេះ។

ចំណែកបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរអាជីវកម្ម បើកហាងភោនីយដ្ឋាន និង ទំនិញនានា ក៏ចូលរួមជាមួយអាជ្ញាធរ  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈតែម្តង ដោយបិទហាងនៅវេលាម៉ោង៨យប់ រហូតដល់ម៉ោង ៥ទាប់ភ្លឺ តែបើលក់គឺលក់បែបវេចខ្ចប់ដែរ។

ដោយឡែកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហា គឺមិនស្ថិតក្នុងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ គឺពួកគាត់អាចធ្វើដំណើតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនម្ហូបអាហារជូនប្រជាពលរដ្ឋបានដោយធម្មតា ដោយប្រកាន់ភ្ជាប់នូវ កាតសម្គាល់ រួមទាំងឯកសណ្ឋានរបស់ក្រុមហ៊ុនដឹកជញ្ជូន  ៕  ដោយ  ៖  ជីម  ភារ៉ា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner