ឯកឩត្តម ប៉ា សុជាតិវង្ស ផ្តល់ថវិកា និងសម្ភារៈជូនសង្កាត់ និង កម្លាំងប៉ុស្តិ៍ ដែរប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុម ប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយ ខណ្ឌមានជ័យ បានអញ្ជើញចុះ សំណេះសំណាល និងនាំយកថវិកា រួមទាំងសំភារះ ទឹកសុទ្ធ ទឹកក្រូច និងថវិកា ជូនដល់រដ្ឋបាលខណ្ឌមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ សណ្តាប់ធ្នាប់ខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ប្រជាការពារសង្កាត់ទាំង៧ នៅសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។

នាឱកាសនោះដែរ ឯកឧត្ដម ប៉ា សុជាតិវង្ស បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ អាជ្ញាធរមូលដ្ឋាន តែងតែនៅមុខគេជានិច្ច ។ ហើយ ឯកឧត្ដម ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងទ្វេ នេះការលើកទឹកចិត្តកងកម្លាំង ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានបន្ថែមទៀតថា សូមអោយកងកម្លាំង និងមន្ត្រីយើងបន្តពង្រឹងការពារសន្តិសុខ នៅតាមគោលដៅចត្តាឡីស័កនីមួយៗអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំង និងមន្ត្រីយើងទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

បន្ទាប់មក ឯកឧត្តម ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានី ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។

ក្នុងនោះ ឯកឧត្តម ប៉ា សុជាតិវង្ស បានផ្តល់ថវិកាជូនកម្លាំងមាន ៖

១. រដ្ឋបាលខណ្ឌមានជ័យ ទឹកសុទ្ធ ២០កេស ទឹកក្រូច ៣០យួរ ។
២. អធិការនគរបាលខណ្ឌ ទឹកសុទ្ធ ២០កេស ។
៣.មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ទឹកសុទ្ធ ២០កេស ។
៤. សណ្តាប់ធ្នាប់ខណ្ឌ ៥០នាក់ ថវិកា ក្នុងម្នាក់ ១០,០០០០រៀល សរុប ៥,០០០,០០០រៀល ។
៦. រដ្ឋបាលសង្កាត់ទាំង៧ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១០យួរ និងថវិកា ១,៥០០,០០០រៀល ក្នុងមួយសង្កាត់ សរុប ទឹកសុទ្ធ ៧០កេស ទឹកក្រូច ៧០យួរ ថវិកា ១០,៥០០,០០០រៀល ។

៧. ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ទឹកសុទ្ធ ១០ កេស និងថវិកា១,៥០០,០០០រៀល ក្នុងមួយប៉ុស្តិ៍ សរុប ទឹកសុទ្ធ ៧០កេស ថវិកា ១០,៥០០,០០០រៀល ។

៨. ប្រជាការពារសង្កាត់ទាំង៧ ១៤២នាក់ ម្នាក់ ១០,០០០០រៀល
សរុប ១៤,២០០,០០០រៀល ។

សរុបថវិការួម ៖ ថវិកា ៤០,២០០,០០០ និង ទឹកសុទ្ធ ២០០កេះ ទឹកក្រូច ១០០យួរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner