ប្រមុខអង្គការ WHO បញ្ជាក់ថា មេដឹកនាំប្រទេសជាង២៥គាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកក្នុងពេលអនាគត

ស្វីស៖ មេដឹកនាំច្រើនជាង២៥ប្រទេសដែលមកពីប្រទេស G20 G7 និងមកពីគ្រប់តំបន់ផ្សេងទៀតបានបង្ហាញការរួបរួមគ្នាក្នុងករណីបន្ទាន់ ដើម្បីអំពាវនាវអោយមានការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយវិបត្តិសុខាភិបាលនៅពេលអនាគត ដូចជាវីរុស Covid-19 ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។

អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅឯទីស្នាក់ការកណ្តាលអង្គការ WHO ថា សន្ធិសញ្ញាជំងឺរាតត្បាតនេះ អាចនឹងជាការប្តេជ្ញាចិត្តថ្មីមួយ ដើ ម្បីថែរក្សាពិភពលោកអោយមានសុវត្ថិភាព ពីធាតុបង្កជំងឺថ្មីដែលមានសក្តានុពលរាតត្បាតនាពេលអនាគត ។ លោក ថេដ្រូស សង្កត់ធ្ងន់ថា មានការទទួលស្គាល់ និងបន្ទាបខ្លួនពីមេដឹកនាំទាំងនោះ ខណៈដែលពិភពលោកទាំង មូលមិនបានត្រៀមខ្លួនសម្រាប់ការឆ្លងរាលដាលនៃវីរុសដំបូងគេដែលមិនធ្លាប់មាន ហើយការឆ្ពោះទៅមុខ…យើងត្រូវតែធ្វើការរួមគ្នាឱ្យបានកាន់តែប្រសើរ សម្រាប់ការផ្ទុះឡើងនាពេលអនាគត ។

បើតាមប្រមុខអង្គការ WHO រូបនេះ នៅក្នុងសប្តាហ៍នេះ ក្រុមមេដឹកនាំប្រទេសជាច្រើនបានចូលរួម ក្នុងការអំពាវនាវអោយមានសន្ធិសញ្ញាជំងឺរាតត្បាតមួយ ដែលត្រូវបានគេរំពឹងថា នឹងរៀបចំពិភពលោកសម្រាប់ការត្រៀមខ្លួនចំពោះធាតុបង្កជំងឺថ្មីដែលមានសក្តានុពលឆ្លងរាតត្បាតក្នុងពេលអនាគត ៕ ប្រភព៖ ស៊ីនហួរ

@ƒ}ƒXƒNŽp‚Å“Œ‹žEV‹´‚ð•à‚­l‚½‚¿‚U“ú—[
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner