លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគារ១៤ឆ្នាំ ក្រោយយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រីបន្ថែមទៀតពីបទបំពាន «ច្បាប់កិច្ចការសម្ងាត់ជាតិ»

មីយ៉ាន់ម៉ា៖ បន្ទាប់ពីត្រូវបានទម្លាក់ពីអំណាច និងជាប់ឃុំខ្លួន លោកស្រី ស៊ូជីត្រូវបានរបបយោធាចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមានបទចោទប្រកាន់ ទទួលសំណូក ៦សែនដុល្លារ, បំពានវិធានការទប់ស្កាត់ COVID-19 និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ ។

បន្ថែមពីលើការចោទប្រកាន់ខាងលើ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ របបយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អោង សាន ស៊ូជី ពីបទល្មើសមួយបន្ថែមទៀត នៅក្រោមច្បាប់ការពារកិច្ចការសម្ងាត់ជាតិ ដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរចុងក្រោយបំផុតប្រឆាំងនឹងលោកស្រី គិតមកទល់នឹងពេលនេះ ។

ជុំវិញការចោទប្រកាន់ថ្មីនេះដែរ មេធាវីរបស់លោកស្រី ស៊ូជី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ក្រៅពីលោកស្រី ស៊ូជី ក៏មានមន្ត្រីជាន់ខ្ពស់៣នាក់ទៀតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលត្រូវបានទម្លាក់ពីអំណាច ក៏ត្រូវបានតុលាការរបបយោធាចោទប្រកាន់ថាបានបំពានច្បាប់ការពារកិច្ចការសម្ងាត់ជាតិផងដែរ ។ បទចោទនេះអាចឱ្យលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ទាំង៣រូបរបស់លោកស្រីប្រឈមមុខជាប់ពន្ធនាគារដល់ទៅ១៤ឆ្នាំ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner