មន្ត្រី អាជីវករ និងប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការចាក់វ៉ាកសាំងទ្រង់ទ្រាយធំ នៅខេត្តបន្ទាយមានជ័យ
យុទ្ធនាការចាក់វ៉ាកសាំងទ្រង់ទ្រាយធំជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ក្រុង/ស្រុកទាំង៩ ឃុំ – សង្កាត់ ទាំង៦៥ ទូទាំរងខេត្តបន្ទាយមានជ័យ បានដំណើរដោយរលូន ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរសុខាភិ បាល និងមន្ត្រីស៊ីវិលជំនាញ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យ វាយតម្លៃប្រតិបត្តិការណ៍នេះ នៅទីតាំងនានានៅតាមស្រុក ក្រុងទាំង៩ ដែលត្រូវបានរៀបចំទុករួច ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩ខេត្ត បានផ្តល់ឈ្មោះ និងទីកន្លែងចាក់វ៉ាក់សាំងការពារជម្ងឺកូវីត ១៩(Sinovac) ក្នុងខេត្តនេះមានទីតាំងដូចជា ៖ ១/ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី មានចាក់វ៉ាក់សាំង ១ក្រុម ។ ២/ការិយល័យសុខាភិបាលស្រុកប្រតិបត្តិ ស្រុកមង្គលបូរី ១ក្រុម ។ ៣/មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ១ក្រុម។ ៤/ វិទ្យាល័យសិរីសោភ័ណ១ក្រុម ។ ៥/មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ២ក្រុម ។ ៦/សាលាបឋមសិក្សាស្រះជីក ១ក្រុម ។៧/មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ១ក្រុម ។ ៨/ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ១ក្រុម ។ ៩/ មន្ទីរពទ្យបង្អែកអូរជ្រៅ ១ក្រុម ។ ១០/មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ១ក្រុម។ ១១/មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១ក្រុម ។ និង១២/ ស្ថានីយ៍រថភ្លើងប៉ោយប៉ែត ១ក្រុម ។
យុទ្ធនាការនេះ បានអនុវត្តដូចនៅទូទាំងប្រទេសដែរ គឺចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តទៅ តាមបញ្ជីឈ្មោះអាទិភាព ដែលរដ្ឋបាលខេត្តបានកំណត់។
កម្មវិធីនៃការចាក់វ៉ាក់១ក្រុមសាំងបង្ការ ការពារជម្ងឺកូវីត១៩ តាមទីកន្លែងនិងពេលវេលា ព្រមទាំងការកំណត់ចំនួនអ្នកត្រូវមកទទួលវ៉ាក់សាំង គឺចាក់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ(ដោយផតគិតថ្ងៃឈប់សម្រាក)គឺ ពីម៉ោង០៨៖ ០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់ ។ពេលល្ងាច ៖ ពីម៉ោង១៤៖០០នាទី រសៀលដល់ម៉ោង១៦៖៣០នាទី ល្ងាច។
ដំណើរការចាក់វ៉ាក់សាំងនេះត្រូវអនុវត្តតាមវិធានការសុខាភិបាល “៣កុំ ៣នការពារ” ដើម្បីបង្ការទប់ស្កាត់ ការចម្លងវីរុសកូវីត១៩ នៅតាមទីកន្លែងចាក់វ៉ាក់សាំង ។ សូមបញ្ជាក់ជូនដែរថា ក្នុងគម្រោងយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងកូវីត១៩ (Sinovac) នៅខេត្តបន្ទាយមានជ័យ គឺនឹងបានលើចំនួនពី៦០០នាក់ទៅ២០០០នាក់/១ស្រុក ក្រុង ៕
ដោយ៖ឃិន គន្ធា