រដ្ឋបាលរាជធានីបញ្ចេញទូរស័ព្ទ Hot line ៤ខ្សែ

អត្ថបទដោយ៖
reachea

 រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញលេខទូរសព្ទ Hot line ចំនួន៤ខ្សែ សម្រាប់ប្រជាពលរដ្ឋណាដែលនៅមាន ចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់បំរាមគោចរក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសការអនុ វត្តបំរាមគោចរចាប់តាំងពីថ្ងៃទី១មេសានោះមក ក្នុងរង្វង់ភូមិសាស្ត្រនៅរាជធានី ដែលច្បាប់រារាំងការដើរហើរ នេះ បានកំណត់រយៈពេល៩ម៉ោងរវាពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក។ ការអនុវត្តបំរាមគោចរនឹងមានរយៈពេលរហូត ដល់ថ្ងៃទី១៤មេសា។ រដ្ឋបាលរាជធានី បានថ្លែងថាបើមានសាធារណជនណាដែលមានចម្ងល់ជុំវិញការអនុវត្ត ច្បាប់បំរាមគោចរនេះ ខ្សែទូរស័ព្ទ Hotline ចំនួន៤ខ្សែ បានត្រៀមឆ្លើយតបនិងដោះស្រាយតាមការចង់ដឹងជុំវិញ ចម្ងល់នានាដែលជាប់ទាក់ទង។ ទូរសព្ទ Hot line ចំនួន ៤ខ្សែ រួមមានលេខទី១៖ Hotline 1299, *ទី២៖ 098 379 777, *ទី៣៖ 077 856 966 និង*ទី៤៖ 099 429 040។

បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ក្រៅពីលេខទូរស័ព្ទទំាងនេះ ប្រជាពលរដ្ឋក៏អាច ឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំ ពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕

ads banner