លោក អភិបាលរងខេត្តកណ្តាល បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

កណ្តាល ៖លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានមន្ទីរ លោកអភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដែលចាប់ដំណើរការពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។

លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកមកទទួលចាក់វ៉ាក់សាំងទាំងអស់អោយអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ហើយត្រូវរក្សាគម្លាតសង្គម ជាប់ជាប្រចាំ។

លោកអភិបាលរងខេត្ត ក៏បានជំរុញអោយក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ជំរុញការចាក់វ៉ាក់សាំងអោយបានលឿន ទាន់ពេលវេលា ដើម្បីបញ្ជៀសពីការរាតត្បាតការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner