អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១០៥លាន៣០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣០លាន៨០ម៉ឺន៩ពាន់៧៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៥ម៉ឺន៣៩៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៥លាន៣០ម៉ឺន២ពាន់២៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣១ម៉ឺន៤ពាន់៦២៥នាក់ ស្លាប់ចំនួន៥៦ម៉ឺន៧ពាន់៦១០នាក់ និងជាសះស្បើយចំនួន២៣លាន៨២ម៉ឺន៥ពាន់៦៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៩១ម៉ឺន២ពាន់៣៧៩នាក់ ស្លាប់៣២ម៉ឺន៨ពាន់៣៦៦នាក់ និងជាសះស្បើយ១១លាន២៧ម៉ឺន៦ពាន់៦២៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣៩ម៉ឺន១ពាន់១២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៤ពាន់១៤១នាក់ និងជាសះស្បើយ១១លាន៥៦ម៉ឺន៧ពាន់៦០នាក់ ៕ ប្រភព៖ worldometers