ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្គ្រាបរថយន្តដឹក ឈើគ្មានច្បាប់មួយគ្រឿងក្នុងក្រុងសៀមរាប

 រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាបបាននៅ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។

លោក យ៉េង សារ៉ា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការណ៍បង្គ្រាបនេះ ធ្វើឡើងដោយ ក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។

លោកបញ្ជាក់ថា រថយន្តដឹកឈើនេះមកពីខេត្តព្រះវិហារ ចូលក្រុងសៀមរាប ខណៈពេលដែលក្រុមការងារបានទទួលបានទើបស្ទាក់ចាប់បានតែម្តង។ លោក បញ្ជាក់ទៀតថា ចំពោះករណីវត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក អីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្នានស្លាកលេខ និងឈើអារប្រភេទលេខ១(ឈើផ្ចឹក) ចំនួន២០ដុំ ស្មើនឹង០,៨០ ម៉ែត្រ បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានកម្លាំងជំនាញយកមកថែរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរៀបចំសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕ ដោយ ស៊ាន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner