កម្ពុជាកម្ទេចគ្រាប់ មិនទាន់ផ្ទុះជាង១ពាន់៦០០គីឡូក្រាម (Video Inside)

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង១ពាន់៦០០គីឡូក្រាម ដែលស្រង់ពីនាវាចម្បាំងលិចសម័យសង្គ្រាមស៊ីវិល នៅក្នុងទន្លេខេត្តកំពង់ចាម ត្រូវបានដុតកម្ទេចចោល។ ពិធីកំទេចគ្រាប់យុទ្ធភណ្ឌនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២១ នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

របាយការណ៍របស់ អនុប្រធាន ក្រុមការងារកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក លោកវរសេនីយ៍ឯក អៀម វណ្ណ បានបញ្ជាក់ថា គ្រាប់ខូចគុណភាពចំនួន១០% ត្រូវធ្វើការកម្ទេចចោលចាប់ផ្តើមពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៧មេសា, ចំណែក គ្រាប់៩០% ទៀត ដែលមានទ្រង់ទ្រាយល្អនិងមានសុវត្ថិភាព ត្រូវបានធ្វើការដោះបន្សាបចាប់ពីថ្ងៃទី៣១ មីនាឆ្នាំ ២០២១ ដល់ថ្ងៃទី១៩ឧសភា ឆ្នាំ២០២១ រយៈពេល៤៣ថ្ងៃ ។

យុទ្ធនាការការ ប្រមូល គ្រាប់ពីបាតទន្លេ បានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅដើមខែមេសាឆ្នាំ២០២១ ក្រោយពីបានស្រង់គ្រាប់ មិនទាន់ផ្ទុះ សរុបចំនួន ១ម៉ឺន៥ពាន់២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភាៈសឹកមួយចំនួនទៀត៕

https://www.youtube.com/watch?v=9tpAF3S_pWM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner