រដ្ឋបាលរាជធានី ប្រាប់អាជីវករផ្សារអូរឫស្សីទាំងអស់ត្រូវធ្វើតេស្ត (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥មេសានេះ បានអំពាវនាវដល់អាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី ត្រូវប្រញាប់ទៅផ្តល់សំណាកធ្វើបន្ទាន់ បើពុំដូច្នោះទេនឹងមិនឲ្យចូលលក់ក្នុងផ្សារវិញនោះឡើយ។ សេចក្តីព្រមាននេះ បានធ្វើដោយមន្ត្រីនាំពាក្យរដ្ឋបាលរាជធានីលោក ម៉េត មាសភក្ដី ក្រោយមនុស្ស១៦នាក់ក្នុងផ្សារអូរឫស្សីទាំងអាជីវករនិងអ្នកធ្វើសន្តិសុខ ត្រូវគេរកឃើញឆ្លងកូវីដ១៩។

មន្ត្រីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានព្រមាននៅថ្ងៃនេះថា នៅពេលផ្សារអូរឬស្សីបើកអោយដំណើរការសាឡើងវិញ ក្រោយការបិទរយៈពេល១៤ ថ្ងៃរួចមកនេះ បើសិនអាជ្ញាធរ បានរកឃើញអាជីវករណា ដែលមិនមានលិខិតបញ្ជាក់អំពីការយកសំណាកនោះទេ ប្រធានគណៈកម្មាធិការផ្សារ នឹងមិនអោយអាជីវកររូបនោះ ចូលលក់នៅក្នុងផ្សារវិញនោះឡើយ។

គិតត្រឹមថ្ងៃ ទី៤ខែមេសា ឆ្នាំ២០២១ អាជីវករ១២នាក់ និងសន្តិសុខផ្សារ៤នាក់ ត្រូវបានគេរកឃើញឆ្លងកូវីដ១៩ ជាបន្ត បន្ទាប់។ ការរកឃើញនោះហើយ បានប្រញាប់ឲ្យរដ្ឋបាលរាជធានី ត្រូវបង្ខំចិត្តបិទផ្សារអូរឬស្សីដែលជាផ្សារធំទី ២ នៅក្នុងរាជធានីភ្នំពេញ។

https://www.youtube.com/watch?v=y2yG98d5Dso
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner