សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបិទហាងស្ទីមសូណាម៉ាស្សា (Video Inside)

ហាងស្ទីមសូណាម៉ាស្សាមួយកន្លែង ដែលបន្តលួចបើកនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបិទនិងបានឃាត់ខ្លួនមនុស្សចំនួន១២នាក់។ រាជធានីភ្នំពេញ គឺជាចំណុចក្តៅគគុកនៃការឆ្លងរាតត្បាត ដោយវីរុសកូរ៉ូណា។ រដ្ឋបាលរាជធានី បានដាក់ចេញនូវវិធានការបិទបណ្តោះអាសន្នជាបន្តបន្ទាប់កន្លែងរងហានិភ័យ ប៉ុន្តែកន្លែងមួយចំនួន ត្រូវគេឃើញថាមិនបានអនុវត្តតាមសេចក្តីណែនាំនោះឡើយ។

ការចុះបង្រ្កាប និងបិទទីតាំងហាងស្ទីមសូណាម៉ាស្សានោះ បានធ្វើឡើងកាលល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០១ នៅហាងយីហោ «ផ្ទះ សុខភាព» ស្ទីមម៉ាស្សាសូណា ជាមួយនឹងការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ ក្នុងកន្លែងដែលស្ថិតនៅចំណុចផ្លូវបេតុង, ភូមិត្រពាំងថ្លឹង៣ ក្នុងសង្កាត់សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមបទបំពានមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

យោងតាមច្បាប់កម្ពុជា បទរារាំងដល់ការអនុវត្តវិធាន ការ នៃមាត្រា១១នៃច្បាប់បានចែងថាការរារាំងដល់ការអនុវត្តវិធានការដាក់ចេញដោយអាជ្ញាធរដើម្បីប្រឆាំងការ ឆ្លងរាលដាលជម្ងឺគូវីដ១៩ ត្រូវផ្តន្ទាទោសពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល និង ផ្តន្ទាទោសដាក់គុកពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់៥លានទៅ២០លានរៀល បើករណីរារាំងដល់វិធានការនោះ បានបណ្តាលឲ្យមានការឆ្លងកូវីដ១៩ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសាធារណៈ។

https://www.youtube.com/watch?v=A1Sb1VzkPa0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner