មនុស្សចំនួន ៥នាក់រងរបួស, ផ្ទះនិងតូបលក់ច្រើនសិបខ្នង បានរងប៉ះពាល់ខូចខាត នៅបន្ទាយមានជ័យ និងឧត្តរមានជ័យ (Video Inside)

មនុស្ស៥នាក់រងរបួស, ផ្ទះប្រជាពលរដ្ឋ១៧ខ្នង និងតូបលក់ដូរ៦០តូប បានរងការខូចខាតដោយសារគ្រោះធម្ម​ជាតិខ្យល់កន្ត្រាក់នៅក្នុងខេត្តចំនួន២។ ខេត្តចំនួន២នោះគឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សេចក្តីរាយការណ៍បញ្ជាក់ពីខេត្តបន្ទាយមានជ័យ បានអោយដឹងថា ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់នោះ បានកើតឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ តូបលក់ដូរចំនួន៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើម ស្រល់ បានរងការខូចខាតទាំងស្រុង និងមានមនុស្ស៥នាក់បានរងរបួសដោយសារគ្រោះធម្មចជាតិនោះ។

សេចក្តីរាយការណ៍បន្តថានៅក្នុងខេត្តបន្ទាយមានជ័យដដែលនោះទៀត ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង នៅតាមមាត់អូរ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាមគ្គីមានជ័យ នៅសង្កាត់ប៉ោយប៉ែត និងនៅសង្កាត់ផ្សារកណ្តាល បានរងការខូច ខាតអស់ទាំងស្រុងថែមទៀត។

ដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យនោះវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងស្ថិតនៅភូមិប្រាសាទ បី, ឃុំបេង នៃស្រុកបន្ទាយអំពិលបានរងការខូចខាត។  មិនមានសេចក្តីរាយការណ៍ពីមនុស្សគ្រោះថ្នាក់នោះទេ ក្នុងខេត្តឧត្តរមានជ័យ។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងសប្តាហ៍នេះ បានដាស់តឿនប្រជាពលរដ្ឋទាំង អស់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះបាតុភូតផ្គររន្ទះ និងគ្រោះខ្យល់កន្រ្តាក់។

https://www.youtube.com/watch?v=2854LRkO-Wg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner