សម្ដេចតេជោ ដាក់ចេញវិធានការបន្ទាន់ ឱ្យរៀបចំព្យាបាល អ្នកជំងឺកូវីដ-១៩ ស្រាលៗនៅផ្ទះ បើករណីអ្នកជំងឺ កាន់តែកើនឡើង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញវិធានការបន្ទាន់ ដោយស្នើឱ្យមានការរៀបចំឲ្យបានរួចរាល់ជាស្រេច នូវការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ នៅតាមផ្ទះ ប្រសិនបើស្ថានភាពកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំង អ្នកជំងឺមានការកើនឡើងកាន់តែច្រើន ហើយជាសះស្បើយតិច ទោះយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏មិនគ្រប់ដែរ ។ សម្ដេចតេជោ បានថ្លែងតាមរយៈសារសម្លេងបន្ទាន់ដូច្នេះថា៖ «យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វាមិនគ្រប់ដែរ»។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា៖ «អ៊ីចឹងវិធីដោះស្រាយគឺមានតែទុកអ្នកដែលមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាល នៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច២។ ចំណុចទី១- ទុកនៅតាមផ្ទះ អ្នកនោះមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាល បាន ប៉ុន្តែបើអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ ត្រូវយកមកកាន់មន្ទីរពេទ្យ។ មួយទៀត បើផ្ទះរបស់គេមានទំហំតូច ដែលអាចឆ្លងរាលដាលដល់ទៅ ក្រុមគ្រួសារ ត្រូវទៅយកគាត់មកកាន់មន្ទីរពេទ្យដែរ។ ខ្ញុំគិតថា យ៉ាងហោចណាស់ យើងមាន ៥០% នៃអ្នកជំងឺ ដែលមាន លទ្ធភាព ព្យាបាល នៅតាមផ្ទះ ហើយ ក៏ចង់ព្យាបាល នៅតាមផ្ទះដែរ» ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner