ព្យាករណ៍ឧតុនិយម ប្រចាំសប្តាហ៍ (Video Inside)

សីតុណ្ហភាពកម្តៅអតិបរមា នឹងធ្លាក់ចុះពី៣៩អង្សាសេ មកនៅក្នុងរង្វង់៣៥ និង៣៦អង្សាសេវិញក្នុងរយៈពេល ១សប្តាហ៍ទៅមុខទៀតនេះ ជាមួយនឹងការព្យាករណ៍ការធ្លាក់ភ្លៀងពីក្នុងកម្រិតមធ្យមទៅច្រើនផងដែរ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៣ខែមេសា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង ។ ឥទ្ធិពលនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមារវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី៣៣ទៅ ៣៥ អង្សាសេ។ នៅតំបន់វាលទំនាបកណ្ដាលនេះ នឹងអាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។ ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៤ទៅ ២៦ អង្សាសេ  និងសី តុណ្ហភាពអតិបរមា នឹងមានរវាងពី៣៤ទៅ៣៦ អង្សាសេ។ តំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានទាំងនេះ នឹង អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

នៅតាមតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២៤ទៅ២៦ អង្សាសេ, ចំណែក សីតុណ្ហភាពអតិបរមាមានរវាងពី ៣២ទៅ៣៤ អង្សាសេ។ តំបន់មាត់សមុទ្រនោះ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីមធ្យមទៅច្រើន។ ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុង ប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសនៅបណ្តាខេត្តនៅភាគពាយ័ព្យ ។

https://www.youtube.com/watch?v=Guov8qLfBKM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner