អាជ្ញាធរកំពុងស្វែងរកមនុស្សបាត់ខ្លួន២នាក់ ក្រោយហេតុការណ៍ឆេះអូប័រកណ្តាលសមុទ្រ (Video Inside)

អាជ្ញាធរកំពុងស្វែងរក វរនាវីឯក និងសហការីម្នាក់ ដែលបានបាត់នៅក្នុងទឹកសមុទ្ទក្រោយហេតុការណ៍ផ្ទុះឆេះ អូប័រមួយគ្រឿងផ្ទុកមនុស្ស៦នាក់ និងសម្ភារៈជាច្រើន។ សម្តេចពិជ័យសេនាទៀបាញ់ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះថាការស្វែងរកអ្នកបាត់ខ្លួនទាំង២នាក់នោះ នៅមិនទាន់រកឃើញនៅឡើយទេ។

មន្ត្រីដែលស្និទ្ធនឹងហេតុការណ៍បានថ្លែងថា អ៊ូប័រផ្ទុក កង ទាហានជើងទឹក៦នាក់ ដឹកនាំដោយវរនាវីឯក សុខ រស្មី បានដឹកនាំស្បៀងនិងសម្ភារៈពីទិសដៅខេត្តព្រះសីហនុ ទៅកាន់កោះសេះ ក្នុងដែនទឹកនៃប្រទេសកម្ពុជា។ ក្នុងពេលកំពុងធ្វើដំណើរនោះ ហេតុការណ៍មួយបានកើត ឡើងដែលគេសង្ស័យថាជាការឆ្លងចរន្តភ្លើងក្នុង ពេលអូប័រកំពុងបើកកណ្តាលសមុទ្រ បណ្តាលឲ្យមានការផ្ទុះឆេះ និងលិចចូលក្នុងទឹកសមុទ្ទក្នុងហេតុការណ៍ ថ្ងៃទី៥មេសាម្សិលមិញ។ កម្លាំងនាវិក៤រូបដែលបានពាក់ពោងការពារ ត្រូវបានក្រុមអ្នកនេសាទបានជួយសង្គ្រោះជីវិត ប៉ុន្តែវរនាវីឯក សុខ រស្មី និងសហការីម្នាក់ឈ្មោះ ភ័ក្ត្រ ដែលមិនបានពាក់ពោងការពារសុវត្ថិភាព បានបាត់ខ្លួនក្នុងហេតុការណ៍ផ្ទុះកណ្តាលសមុទ្ទនោះ។ គិតត្រឹមល្ងាចថ្ងៃទី៦មេសា ការស្វែងរកវរនាវីឯក និង សហការីដែលបាត់ខ្លួនក្នុងទឹក នៅមិនទាន់បានរកឃើញនៅឡើយទេ។

https://www.youtube.com/watch?v=rhHQwDoUbYI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner