ប្រធានក្លិបសិល្បៈប្រដាល់គុនខ្មែរ បានប្រាប់ពីមូលហេតុដែលទាក់ទាញជនបរទេស ឲ្យមកហ្វឹកហាត់ក្នុងក្លិបរបស់ខ្លួន

បច្ចុប្បន្ននេះក្លិបប្រដាល់ នៅក្នុងប្រទេសកម្ពុជាយើងមានប្រមាណជា១០០ក្លិប ប៉ុន្តែក្លិបនៅក្នុងរាជធានីភ្នំពេញវិញ យ៉ាងហោចណាស់ក៏មានជិត២០ក្លិបដែរ ។ ក្នុងចំណោមក្លិបប្រដាល់គុនខ្មែរប្រមាណជា២០នោះ គេសង្កេតឃើញថា ក្លិបដែលអាចទាក់ទាញបានជនបរទេសឲ្យចូលហ្វឹកហាត់ ច្រើនជាងគេ គឺមានតែក្លិបសិល្បៈប្រដាល់គុនខ្មែររបស់អ្នកប្រដាល់ក្នុងទ្រុង ចាន់ រតនា មួយប៉ុណ្ណោះ ។


ជុំវិញការអន្ទងចិត្តធ្វើឲ្យបរទេសបាក់មកហ្វឹកហាត់នេះ ចាន់ រតនា ពន្យល់ថា ដោយសារតែខ្លួនយកក្បាច់គុនខ្មែរ បូករួមជាមួយលំហាត់បច្ចេកទេសរបស់អន្តរជាតិមកបង្ហាត់បង្រៀន ទើបធ្វើឲ្យពួកគេជាប់ចិត្ត ហើយបានផ្សព្វផ្សាយតៗគ្នាមកហ្វឹកហាត់ នៅក្លិបសិល្បៈ ប្រដាល់គុនខ្មែរ តាំងព្រលឹមដល់ព្រលប់ ។
សូមបញ្ជាក់ថា កីឡាករ ចាន់ រតនា ក្រៅពីមានក្លិបសិល្បៈ ប្រដាល់គុនខ្មែរ ផ្ទាល់ខ្លួន គេក៏ជាកីឡាករអាជីព ក្នុងទ្រុងដ៏ល្បីរបស់កម្ពុជាមួយរូប ធ្លាប់ប្រកួតនៅក្នុងកម្មវិធី One Championship និងទទួលបានជោគជ័យជាច្រើនផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner