អង្គភាពរដ្ឋាករទឹកបាត់ដំបង អំពាវនាវដល់អតិថិជន ត្រូវមានការប្រុង​ប្រយ័ត្ន នពីជនខិលខូចក្លែងបន្លំធ្វើជា​ភ្នាក់ងារទឹកស្អាតចុះទៅ​ពិនិត្យ​មើល និងឆែកឆេរកែលម្អលាងសម្អាតបំពង់ទុយោទឹកក្នុងផ្ទះ….

អត្ថបទដោយ៖
ជា សេឌី

      លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ នៅពេលថ្មីៗកន្លងមកនេះមានការលេចឮពាក្យ​ចចាមអារាមពីអតិថិជនមួយចំនួនដែលប្រើប្រាស់ទឹកស្អាតបានលើកឡើងថា៖ មានភ្នាក់ងារទឹកស្អាតអង្គភាពរដ្ឋាករទឹកបាត់ដំបង បានទូរស័ព្ទធ្វើការទំនាក់ទំនងទៅផ្ទះបងប្អូនដែលជាអតិថិជនថាមានភ្នាក់ងារអង្គភាពរបស់ខ្លួន សុំចូលទៅក្នុងផ្ទះ ដើម្បីចុះពិនិត្យកែសម្រួលបំពង់ទុយោទឹក និងលាងសម្អាតនៅក្នុងផ្ទះរបស់អតិថិជន…។ ដែលការងារទាំងនេះ វាគឺជាប្រការផ្ទុយ ពីភារកិច្ចរបស់អង្គភាពរដ្ឋាករ  ដែលបានចែងនូវក្នុងកិច្ចសន្យាប្រើប្រាស់ រវាងអតិជនប្រើប្រាស់ទឹកស្អាត និងអង្គភាពរដ្ឋាករទឹកបាត់ដំបង។ ដែលសិទ្ធិនៃការទទួលខុសត្រូវបណ្តាញទឹកក្នុងបរិវេណផ្ទះ គឺជា៖ សិទ្ធិគ្រប់គ្រងដោយម្ចាស់ផ្ទាល់ ។

      អង្គភាពរដ្ឋាករទឹកបាត់ដំបង សូមធ្វើការអំពាវនាវ ដក់គ្រប់អតិថិជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងអស់ ក្នុងករណីលេចចេញ នូវពាក្យចចាមអារាម និងបើមានករណីបែបនេះបានកើតឡើងទៅលើអតិជនប្រើប្រាស់ និងដើម្បីធានាបាននូវសុវត្ថិភាពសន្តិសុខ របស់អតិថិជនផ្ទាល់ សូមអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នទប់ស្កាត់នូវរាល់ករណីខាងលើនេះ ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខ្លួន ដើម្បីមានវិធានការចំពោះជនខិលខូច និង សង្ស័យនេះជាបន្ទាន់។

     ក្នុងករណីមានហេតុការណ៍បែបនេះកើតឡើង ចំពោះអតិថិជន អង្គភាពរដ្ឋាករទឹកបាត់ដំបង មិនទទួលខុសត្រូវឡើយ។ ក្នុងន័យខាងលើនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបង សូមភ្ជាប់នូវសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ជនខិលខូច ដែលចុះធ្វើសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់តួនាទីភារកិច្ចភ្នាក់ងារ​អង្គភាពរដ្ឋាករទឹកបាត់ដំបង ដូចមានក្នុងខ្លឹមសារលិខិតទាំងស្រុង ដូចខាងក្រោមនេះ៖

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner