អាជ្ញាធររាជធានី កំពុងតាមរកស្ត្រីអាយុ៣១ឆ្នាំ ឆ្លងកូវីដ១៩ ឈ្មោះ វ៉ា សុខហូរ ដែលមិនដឹងស្ថិតនៅទីណា (Video Inside)

ស្ត្រីអាយុ៣១ឆ្នាំម្នាក់ដែលគេទ់ងរកឃើញមានវិជ្ជមានកូវីដ បានអវត្តមានក្នុងពេលអាជ្ញាធរ ចុះទៅរកក្នុងលំនៅ ដ្ឋានស្នាក់នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។ ស្ត្រីឈ្មោះវ៉ា សុខហួរ នៃអស័យដ្ឋានភូមិទ្រា៤, សង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ត្រូវបានគេពិនិត្យសំណាករកឃើញនៅថ្ងៃទី៦មេសាថាគាត់មានវិជ្ជមានកូវីដ១៩ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរកលំនៅដ្ឋានដែលបញ្ជាក់នោះ គេមិនបានរកឃើញស្ត្រីនោះឡើយ។ អាជ្ញាធរបារម្ភថាស្ត្រីរូបនោះ អាចនឹងនាំការចម្លងកូវីដ១៩ទៅអ្នកដទៃដោយសារតែការបំពាននឹងវិធានសុខាភិបាល។

រដ្ឋបាលរាជធានីនៅថ្ងៃនេះ បានអំពាវនាវស្វែងរកស្ត្រីអាយុ៣១ឆ្នាំឈ្មោះ វ៉ាសុខហួរ នោះ និងបានប្រកាសការប្រុង ប្រយ័ត្នចំពោះអ្នកដែលធ្លាប់ទាក់ទងនឹងស្ត្រីរូបនោះ ដោយសារតែគេមិនដឹងថាស្ត្រីនោះស្ថិតនៅទីកន្លែងណាមួយនោះទេ។ អាជ្ញាធររាជធានី បានអំពាវនាវដល់បុគ្គលអ្នកជម្ងឺផ្ទាល់ឬអ្នកណាដែលបានស្គាល់ស្ត្រី ឈ្មោះ វ៉ា សុខហួ នោះ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ជាបន្ទាន់ ឬទំនាក់ទំនងលេខ៖ ១២៩៩ ឬ១១៥»៕

https://www.youtube.com/watch?v=AI8FgAX3-ys
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner