បិទអាជីវកម្ម Jimmy White Snooker Club ក្រោយការរកឃើញបំពាន (Video Inside)

អាជីវកម្មក្លឹប Snooker នៅខណ្ឌបឹងកេងកងដែលបំពានធ្វើអាជីវកម្មក្នុងពេលហាមឃាត់ ត្រូវបានបិទទ្វារ​និងដក ហូតអាជីវកម្មជាអចិន្ដ្រៃយ៍។ ការបិទអាជីវកម្មក្លឹប Jimmy White Snooker Club នេះ គឺនៅក្រោយការរកឃើញថា មានអ្នកឆ្លងកូវីដ១៩ ធ្លាប់បានចូលទៅទីតាំងនោះថែមទៀត។

រដ្ឋបាលខណ្ឌបឹងកេងកង បានថ្លែងថា ក្រោយការ ផ្ទុះព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ អាជ្ញាធរបានណែនាំឲ្យក្លឹបដែលមានលក្ខណៈប្រមូលផ្ដុំទាំងអស់ ត្រូវបិទអា ជីវកម្មបណ្ដោះអាសន្ន។ ប៉ុន្ដែទីតាំង Snooker នោះនៅបន្ដលួចបើក និងបន្តបំពានបើទោះបីជាអាជ្ញាធរបានណែ នាំ២ដងទៀត ឲ្យផ្អាកជាបណ្ដោះអាសន្នក៏ដោយ។

សេចក្តីរាយការណ៍បានបង្ហាញថា មានអ្នកឆ្លងកូវីដ១៩ បានចូលទៅលេង Snooker នៅទីតាំងនោះ ដែលនាំឲ្យមានការស្រាវជ្រាវឃើញថាក្លឹប Jimmy White Snooker Club មិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ។

យោងតាមច្បាប់ បទមិនគោរពវិធានការរដ្ឋបាលត្រង់ មាត្រា១០នៃច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត បានចែងថាការមិនគោរព វិធានការរដ្ឋបាល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពីមួយលានដល់៥លានរៀល។ មាត្រាដដែលបានសរសេរ ថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ១០លានរៀលបើសិនបណ្តាល ឲ្យមានការចម្លងជម្ងឺកូវីដដល់អ្នកដទៃ។ មាត្រាដដែលបន្តទៀតថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ ឆ្នាំនិងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

https://www.youtube.com/watch?v=qspmuty1rJ8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner