អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បី ជួស ជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទ អង្គរវត្តប៉ែកខាងជើងហើយ

អត្ថបទដោយ៖
ជា សេឌី

ក្រុមអ្នកជំនាញបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដែលប្រើរយ:ពេល២ខែ គឺយើងចាប់ផ្តើមដំណើរការតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះ  បន្ទាប់មកយើងនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងស្រះនេះ។   យើងត្រូវ         ជីកកាយយកអាចម៍ភក់ចេញពីបាតស្រះជម្រៅ១ម៉ែត្រ ដោយប្រើប្រាសអេស្កាវ៉ាទ័រ វាមានទទឹង១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហុំព័ន្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកចាងលិចផងដែរ។

លោក ធឿន សាខុន មន្ត្រីបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងមុខប៉ែកខាងជើងប្រាសាទអង្គរវត្ត បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសា ថា បច្ចុប្បន្ន ក្រុមការងារកំពុងបានចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះបាន១ខែជាងហើយ ។ លោក បន្តថា យើងធ្វើកំណាយស្រាវជ្រាវជាមុនសិន ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាង     ម៉ិច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយ ទើបចាប់ផ្តើមជួសជុលមើលពីស្ថានភាពខូចខាតជាក់ស្តែងតែម្តង ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រជីកយកអាចម៍ដី នឹងស្តារស្រះត្រពាំងសេះនេះ។   លោក បានបញ្ជាក់ទៀតថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាដ៏យូរមួយ ដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះត្រពាំងសេះនេះ។ គឹយើងមិនអាចធ្វើលឿនពេកបានទេ ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។ ការជួសជុលពីកន្លែងមួយ ទៅកន្លែងមួយទៀត យើងត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបបែបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបាននោះឡើយ ៕ ដោយ ស៊ាន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner