អឺរ៉ុប៖ ខណៈ AstraZeneca ជួបបញ្ហាកំណកឈាម ប្រទេសខ្លះគិតគូចាក់​វ៉ាក់សាំងលាយគ្នា រវាងដូសទី១និងទី២

បណ្តា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​២​ប្រភេទ​ផ្សេងគ្នា​ ​សម្រាប់​ដូ​ស​ទី​១​និង​ដូ​ស​ទី​២​ ​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​បាន​ម្តង​រួចរាល់​នោះ​ ​ព្រោះថា​ ​កំពុង​មាន​ចម្រូង​ច​ម្រាស់​រឿង​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​របស់​អង់គ្លេស​នេះ​ធ្វើឲ្យ​មាន​កំណក​ឈាម​ក​ម្រ​ទៅលើ​អ្នក​ដែល​បាន​ចាក់​រួច​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​។​

​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ត្រូវ​បាន​រំខាន​បន្ទាប់ពី​មាន​របាយការណ៍​ខ្លះ​ៗ​ដេ​ល​ថា​ ​អ្នក​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ​មាន​បញ្ហា​កំណក​ឈាម​ជាបន្តបន្ទាប់​ ​នាំឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​បាន​ផ្អា​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​សិន​។​

​មន្ត្រី​ជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប​ហៅ​កាត់​ថា​ ​E​MA​ ​បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា​ ​ពិតជា​មាន​ទំនាក់ទំនង​គ្នា​រវាង​វ៉ាក់សាំង​និង​កំណក​ឈាម​ក​ម្រ​ក្នុង​ខួរក្បាល​ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ​មិនទាន់​ត្រូវ​បាន​ដឹង​ទេ​។​ ​ក្រោយមក​ ស្ថា​ប័ន ​E​MA​ ​នេះ​បាន​និយាយ​ថា​ ​ការ​ត្រួតពិនិត្យ​វ៉ាក់សាំង​នៅតែ​បន្ត​ធ្វើ​ ​ហើយ​ខ្លួន​នឹង​ផ្តល់​ព័ត៌​មានផ្លូវ​ការ​ចំពោះ​ការស៊ើបអង្កេត​នេះ​ ​នាថ្ងៃព្រហស្បត៍នេះ៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner