ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសកំពុងឆ្លងរាតត្បាតនៅទីក្រុងបាងកក

ថៃ៖ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័សនោះ គឺជាភ្នាក់ងារបង្កការចម្លងជាចង្កោម ដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក ប្រទេសថៃ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃ ។

ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) របស់ថៃ លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅឯក្រសួងសុខាភិបាលសាធារណៈថា ប្រសិនបើអាចធ្វើទៅបាន… យើងមិនគួរមានការធ្វើដំណើរ ឬចលនាណាមួយទេនាពេលឥឡូវនេះ… បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ ។

លោកវេជ្ជបណ្ឌិតក៏បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ប្រមាណថា ចំនួននៃការឆ្លងថ្មីអាចនឹងហក់ឡើងខ្ពស់ ។ ទន្ទឹមគ្នា អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner