ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

អត្ថបទដោយ៖
ជា សេឌី

ប៉ុស្តិ៍គោលដៅ ក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ តាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២ គោលដៅ ក្នុងនោះមាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក។

ការត្រួតពិនិត្យ ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

    ជាមួយគ្នានោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ១កេស និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner