លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយកម្លាំង​សណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ ស្របពេលដែលពិធីបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់នាពេលខាងមុខ តែត្រូវបានរំខានដោយសារជំងឺឆ្លង កូវីដ-១៩ កំពុង តែគំរាមកំហែងសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស  បានធ្វើអោយការប្រារព្ធពិធីបុណ្យចូល ឆ្នាំថ្មីត្រូវអាក់ខានទៅវិញ ។ ទោះជាយ៉ាងណាក៍ការងារសន្តិសុខនៅក្នុងមូលដ្ឋាន និង ការងារសណ្តាប់ធ្នាប់​សាធារណៈ  បរិស្ថាន អនាម័យ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌដាក់ចេញដោយអនុវត្តជាប្រចាំដើម្បីពង្រឹងការងារនេះអោយបានប្រសើឡើងថែមទៀត ។ ជាថ្មីម្តងទៀត នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី៨  ខែមេសា  ឆ្នាំ២០២១  លោកអភិបាលខណ្ឌ ច្បារអំពៅ បានជួបសំណេះសំណាលផ្តាំផ្ញើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ និងចែកថវិកា​ដល់កម្លាំង។

សណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារ​សន្តិសុខនៅ​ក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត។ ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់​ដូច្នេះហើយសូមអោយកម្លាំង​សណ្តាប់ធ្នាប់​ត្រូវចូលរួម​សហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរ នៅលើផ្លូវជាតិលេខ១ និងលើស្ពាន់ព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់​អោយធ្វើចរាចរបញ្ច្រាស់​ទិសបណ្តោះ​អាសន្ន។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាលចូលសហគមន៍ ។ ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកា ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូល​ថ្នាំថ្មីប្រពៃណី​ជាតិ ៕ ប៊ុនធី-សណ្តោស

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner