ឯកឧត្តម នាយឧត្តមសេនីយ៍សេង យូអ៊ាន់ចុះត្រួតពិនិត្យនូវដំណើរការ​នៃចាក់វ៉ាក់សាំងប្រភេទ Astra Zeneca នៅក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជេីញចុះត្រួតពិនិត្យ នូវដំណេីរការនៃការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca ជូនរដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ ក្រសួងមហាផ្ទៃ និងអតីតមន្ត្រីក្រសួងមហាផ្ទៃចូលនិវត្តន៍ដែលមានអាយុ៦០ឆ្នាំឡេីង។

សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំង​ខាងលេីនេះ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨និង០០នាទី ដល់ម៉ោង ១៧និង០០នាទី។ដោយ -រ៉ាវុធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner