អាជ្ញាធរខេត្តស្វាយរៀងដាក់បារ៉ាស់ត្រួតពិនិត្យឆ្លងកាត់ព្រំប្រទល់ខេត្តចំនួន ២៦ គោលដៅដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

ស្វាយរៀង៖យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានខេត្តស្វាយរៀង​បានចាត់វិធានការណ៍ដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១ ក្នុងគោលបំណង​ប្រយុទ្ធ​និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ -១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ក្នុងនោះរមណីយដ្ឋានទេសចរណ៍​នៅទូទាំងប្រទេសក៏ត្រូវបិទ​ជាបណ្តោះអាសន្នផងដែរ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់រវាង ខេត្តស្វាយរៀង និងខេត្តព្រៃវែង មានចំនួន ២៦ គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម: ១៧៩ នាក់ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៧១នាក់និងកងរាជអាវុធហត្ថស្រុក៩នាក់ យោធាស្រុកចំនួន ១៦ នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣ នាក់។
*ស្រុករមាសហែក៖ មានព្រំប្រទល់ជាប់ ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន ១៩ គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម: ១១៦ នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះ
១-កម្លាំងនគរបាលស្រុកចំនួន ៣២នាក់។
២-កម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់។
៣-កម្លាំងយោធាស្រុកចំនួន ០៦ នាក់។
៤-កម្លាំងប្រជាការពារចំនួន ៧៤ នាក់។

*ស្រុកស្វាយជ្រំ៖ មានព្រំប្រទល់ជាប់ ស្រុកកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន ៧ គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម៖ ៦៣ នាក់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត ក្នុងនោះ
១-កម្លាំងនគរបាលស្រុកចំនួន ៣៩នាក់។
២-កម្លាំងកងរាជអាវុធហត្ថស្រុក ៥នាក់។
៣-កម្លាំងយោធាស្រុកចំនួន ១០ នាក់។
៤-ប្រជាការពារចំនួន ០៩ នាក់។
ទោះបីយ៉ាងណាអាជ្ញាធរខេត្តស្វាយរៀងកំពុងតែយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលដើម្បីធ្វើតេស្តយកសំណាកមកវិភាគរកជំងឺខូវីដ១៩ ដោយសារមានអ្នកពាក់ព័ន្ធជាច្រើននៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈហើយបានបិទទីតាំងជាច្រើនកន្លែងដែលអ្នកជំងឺកូវីដ១៩បានផលប៉ះពាល់ជាពិសេសនៅក្រុងបាវិត។

សូមបញ្ជាក់ថាស្ថានភាពជំងឺកូវីដ ១៩នៅខេត្តស្វាយរៀងមិនទាន់ថមថយនៅឡើយទេគឺនៅតែមានអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់គិត្រឹម​ថ្ងៃទី៨ខែមេសា​នេះមានអ្នក​ឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈមានចំនួន១២៩នាក់ហើយ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣សម្រាប់ព្យាបាលជំងឺកូវីដ១៩ គឺមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួលស្រុករំដួលនិងមន្ទីរពេទ្យនៅក្នុងតំបន់កាសុីណូមុខបាយក្រុងបាវិត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner