ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងរណ្ដៅដីជម្រៅ៧ម៉ែត្រ

កំពត៖ ក្មេងប្រុសស្រីចំនួន៣នាក់ត្រូវបានលង់ទឹកស្លាប់នៅក្នុងរណ្ដៅដីជម្រៅ៧ម៉ែត្រកាលពីវេលាម៉ោង3រសៀលថ្ងៃទី៨ខែ មេសាស្ថិតនៅក្នុងភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិច​ស្រុកបន្ទាយមាសខេត្តកំពត។បើតាមការអោយដឹងពីមន្ត្រីនគរបាលប៉ុស្លិស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាជនរងគ្រោះទាំង3នាក់ដែលបានលង់ទឹកស្លាប់នេះម្នាក់ឈ្មោះហង់ស្រីតីភេទស្រីអាយុ១៣ឆ្នាំ។ ហង់ទីភេទប្រុសអាយុ៩ឆ្នាំ ពីរនាក់នេះបងប្អូននិងគ្នាបង្កើត។និងជនរងគ្រោះទី៣ឈ្មោះ សុង រតនា ភេទស្រីអាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់នេះផ្ទះនៅជិតគ្នារស់នៅភូមិ ជ្រោះតាសោម​ឃុំប្រាសាទ​ភ្នំខ្យងស្រុកកំពង់ត្រាចខេត្តកំពត។

តាមតាមការអោយដឹងពីក្មេងស្រីម្នាក់ជាសាក្សីនៅភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាពួកគេទាំង3នាក់បានជិះទូកត្នោតតូចមួយលេងក្រោយមកពួកគេបានហក់ចុះទាំងបីនាក់លិចបាត់អស់។ ក្រោយមកសាក្សីក្មេងស្រីនោះបានរត់ហៅអោយគេជួយដែរតែកន្លែងរណ្ដៅដីជនរងគ្រោះជិះទូក​នោះនៅដាច់ពីភូមិនិងទីប្រជុំជន​តែទំរាំដឹង​ប្រមូលគ្នាមកចុះរាវ​រកជនរងគ្រោះវាហួសពេលបាត់ទៅហើយៗម្នាក់ៗបានត្រឹមតែស្រែកត្រហួយយំស្ដាយស្រណោះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner