ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សា គ.ជ.ប និងនាយកខុទ្ទល័យប្រធាន គ.ជ.ប

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនាយកខុទ្ទល័យរបស់ប្រធាន គ.ជ.ប។

ក្នុងព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ព្រះមហាក្សត្របានសម្រេចត្រាស់បង្គាប់ជូន៖

*ទី១៖ លោក សោម សូរីដា ជាទីប្រឹក្សាគណៈកម្មការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក ស៊ិន ដារ៉ា ជានាយកខុទ្ទកាល័យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner