ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២៥០កេស និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៥០កេស សរុបចំនួន ៥០០ កេស។

កងកម្លាំងទាំងអស់តែងតែនៅជួរមុខ និងគ្រប់ពេលវេលាដោយបានធ្វើពលិកម្មមិនចេះរុញរាចំពោះបុព្វហេតុ និងបេសកកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងគ្រប់ការលៈទេសៈ ជាពិេសសគាំទ្រនិងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៅវិធានការ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner