ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនប្រជាការពារនៅតាមមូលដ្ឋាន

ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ និងភេជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនបងប្អូនប្រជាការពារនៅតាមមូលដ្ឋានខណ្ឌនានាទូទាំងរាជធានីភ្នំពេញ។

ប្រជាការពារតែងតែនៅជួរមុខជាកម្លាំងជំនួយជួយគាំទ្រសកម្មភាពនានារបស់អាជ្ញាធរមូលដ្ឋាននៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈដោយបានធ្វើពលិកម្មមិនរុញរាចំពោះបុព្វហេតុ និងបេសកកម្មក្នុងការចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងសហគមន៍មូលដ្ឋានជាពិេសសបានចូលរួមគាំទ្រនិងអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner