អ្នកលេងគុនខ្មែរ ព្រុំ សំណាង ប្តេជា្ញមិនឲ្យអ្នកគាំទ្រគុនខ្មែរខកចិត្ត ក្នុងជំនួបប៉ះ តេង ណឹង នៅកម្មវិធីប្រដាល់ Thai Fight របស់ថៃ

ក្រោយបាត់មុខពីសង្វៀនគុនខ្មែរអស់រយៈពេលជិត២ឆ្នាំ ដោយសាររឿងចម្រូងចម្រាស់ជាមួយក្លិបចាស់ កងទ័ពពិសេសឆ័ត្រយោង៩១១ អ្នកប្រដាល់ទម្ងន់ ព្រុំ សំណាង ទទួលបានឱកាសឡើងសង្វៀនជាថ្មី គ្រោងនឹងបង្ហាញវត្តមាន នៅប្រទេសថៃ ក្នុងកម្មវិធីប្រដាល់ Thai Fight នៅ២៤ ខែមេសា ឆ្នាំ២០២១ ដោយត្រូវជួបជើងខ្លាំងថៃ លំដាប់ពិភពលោក កីឡាករ តេង ណឹង ។


ថ្លែងប្រាប់អ្នកព័ត៌មាន នាកន្លែងហ្វឹកហាត់ក្នុងក្លិបប្រដាល់ក្រសួងការពារជាតិ អ្នកប្រដាល់គុនខ្មែរទម្ងន់ធ្ងន់ មកពីខេត្ត កំពង់ស្ពឺ ព្រុំ សំណាង បញ្ជាក់ថា នេះជាការបង្ហាញខ្លួនលើកទី៣ នៅសង្វៀនទឹកដីប្រទេសថៃ ប៉ុន្តែជំនួបលើកនេះ គេត្រូវជួបជាមួយកីឡាករម្ចាស់ខ្សែក្រវ៉ាត់ លំដាប់ពិភពលោក ។ ព្រុំ សំណាង អះអាងថា ទោះបីកីឡាករ តេង ណឹង ជាខ្លាំងលំដាប់ពិភពលោកធ្លាប់ផ្តួលកីឡាករអន្តរជាតិ មកពីបណ្តាប្រទេសអាស៊ី និងអឺរ៉ុបច្រើនមកហើយក្តី ប៉ុន្តែសម្រាប់គេពុំខ្លាចញញើតឡើយ ពោលគឺត្រូវប្រកួតអោយអស់សមត្ថភាព មិនឲ្យអ្នកគាំទ្រកម្ពុជាខកចិត្ត ទោះទទួលបានលទ្ធផលចាញ់ឬឈ្នះក៏ដោយ ។

សូមបញ្ជាក់ថា កីឡាករ ព្រុំ សំណាង ត្រូវប៉ះ កីឡាករ តេង ណឹង លើប្រភេទទម្ងន់៧៨គីឡូក្រាម នៅសង្វៀនប្រទេសថៃ ក្នុងកម្មធីប្រដាល់ Thai Fight នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ និងជាម្ចាស់ក្រវ៉ាត់ Thai Fight ដែលធ្លាប់ផ្តួលកីឡាករស្បែកខ្មៅ ដាញ៉ែល ធ្លាប់ទាត់កីឡាករ វ៉ន វីវ៉ា បាក់ដៃ នៅសង្វៀនប៉ុសិ៍លេខ៣ថៃផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner