អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកមន្ត្រី កសិកម្មឲ្យជួយប្រឹក្សាផ្តល់យោបល់ ដល់ប្រជាកសិករតាមភូមិ អំពីការដាំដំណាំ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមបច្ចេកទេសថ្មី ដើម្បីលើកកំពស់ជីវភាពគ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រហសីហនុ៖ កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានចុះពិនិត្យអាងចិញ្ចឹមង្គាររបស់ក្រុមហ៊ុនហេងហេង នៅក្នុងមូលដ្ឋានឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសាររបស់ប្រជាជននៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តទៀត។ ថ្លែងទៅកាន់ប្រជាកសិករតាមជនបទនាឱកាសនោះ ឯកឧត្តម គួច ចំរើន បានបង្ហាញក្តីសោមនស្សចំពោះប្រជាពលរដ្ឋតាមមូលដ្ឋានដែលបានចាប់អារម្មណ៍ការដាំដុះបន្លែធម្មជាតិរួមផ្សំជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ដូររកប្រាក់ចំណូលបន្ថែមមួយចំនួនផងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម អភិបាលខេត្ត បានបង្ហាញការគាំទ្រ និងជំរុញលើកទឹកចិត្តដល់កសិករអោយបង្កើនការដាំបន្លែគ្មានជាតិគីមីអោយបានច្រើនថែមទៀត ក្រៅពីការធ្វើស្រែតាមធម្មជាតិ។ទន្ទឹមនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំមន្ទីរកសិកម្ម ត្រូវជួយកសិករក្នុងការផ្តល់បច្ចេកទេសនានា ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព និងជំរុញបំផុសចលនានៃការដាំដុះបន្លែធម្មជាតិនេះឱ្យកាន់តែផុលផុសនាពេលខាងមុខ៕ អត្តបទ៖ ខៀវ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner