នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួននសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីឆក់កាបូបរបស់ស្ត្រីម្នាក់បានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ មានជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មេីសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខស្ថានីយ៍ប្រេងឥន្ធនៈ ណារ័ត្ន ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥  មេសា ២០២០កន្លងទៅ។

លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ុន ស៊ីដែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនឈ្មោះ យន់ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ។

លោកអធិការបានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុជនរងគ្រោះ និងប្តីជិះម៉ូតូទៅផ្សារច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ០២នាក់ ពាក់មួកការពារពណ៌ខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខមកពីក្រោយអែបខាងស្តាំ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះដាក់លើភ្លៅ ក្នុងកាបូបមាន ៖ ទូរស័ព្ទដៃ២គ្រឿង (ម៉ាក iPhone ១១-Pro Max ពណ៌ទឹកមាស,ម៉ាកNokia ពណ៌ ក្រហម), លុយខ្មែរ ១០ ម៉ឺនរៀល បានសម្រេចជិះគេចខ្លួន ពេលនោះប្តីជនរងគ្រោះស្គាល់ជនសង្ស័យច្បាស់ ឈ្មោះ យន់ មាស និងឈ្មោះ សីហា (ធ្លាប់ដើរលេងជាមួយគ្នាកន្លងមក) ក៏ជិះម៉ូតូដេញតាមមកដល់ម្តុំផ្ទះឈ្មោះ យន់ មាស ស្នាក់នៅ ដោយមានភាព ងងឹតខ្លាំងហើយ ស្ងាត់ទៀត ជនរងគ្រោះក៏ត្រលប់ទៅផ្ទះវិញ។

លុះព្រឹកឡើងជនរងគ្រោះក៏មករាយការណ៍ប្តឹងសមត្ថកិច្ច រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ម៉ោង២០និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យន់ មាស នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner