ក្រុមហ៊ុន Capital Economics ព្យាករណ៍ថា វិបត្តិជំងឺ COVID-19 នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប GDP នៅតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចុះប្រហែល១០ភាគរយក្នុងឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

អាស៊ី៖ ប្រទេសចំនួន៨ លើកលែងវៀតណាម និងមីយ៉ាន់ម៉ា ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ នឹងឃើញការធ្លាក់ចុះនូវផលិតផលក្នុងស្រុកសរុប GDP នៅក្នុងឆ្នាំ២០២០ នេះបើតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុន Capital Economics ជាក្រុមហ៊ុនស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចឯករាជ្យ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fidar-News នាពេលថ្មីៗ ។ ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះរួចទៅហើយ នៅត្រីមាសទី១នៃឆ្នាំនេះ ហើយប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន នឹងឃើញមានការខាតបង់សេដ្ឋកិច្ចខ្លាំងបំផុតនៅឆ្នាំ ២០២០ នេះដូចគ្នាដែរ ។

ទិន្នន័យនេះបង្ហាញឲ្យឃើញពីការប្រែប្រួលយ៉ាងខ្លាំង នៃដំណើររីកចម្រើនរបស់ប្រទេសអាស៊ាន ដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនលឿនទាំងនេះ ដែលជាប្រទេសសំខាន់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សាកលលោក ។

បើតាមការព្យាករណ៍របស់ក្រុមហ៊ុន Capital Economics ជាទូទៅ ផលិតផលក្នុងស្រុកសរុប GDP នឹងធ្លាក់ចុះប្រហែល១០ភាគរយនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងការកើនឡើងជិត៥ភាគរយកាលពីឆ្នាំមុន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner