កូវីដ​១​៩​៖​ ​ថៃ​ប្រកាស​អាសន្នខ្វះ​សម្ភារ​តេ​ស្ត​ គ្រាន់តែ​​​ថ្ងៃនេះ​ ឆ្លង​​៥​៥​៩​នាក់ទៀត​​​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Bang​kok ​Post​ ​នា​រសៀល​ថ្ងៃសុក្រ​ ​ទី​០​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​បាន​ចេញផ្សាយ​ថា​ ​យ៉ាងហោចណាស់​មន្ទីរពេទ្យ​ចំនួន​ ​១​២​ ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​នៃ​ប្រទេស​ថៃ​ ​បាន​សម្រេច​ផ្អាក​ទទួលការ​ធ្វើ​តេ​ស្ត​រក​ ​CO​V​I​D​-19 ​ជា​បណ្តោះអាសន្ន​ ​ព្រោះតែ​តម្រូវ​ការ​នៃ​ការ​ធ្វើ​តេ​ស្ត​ ​បាន​និង​កំពុង​កើន​ឡើង​យ៉ាង​គំហុក​ ​ដែល​ជាហេតុ​នាំ​ឲ្យខ្វះ​ខាត​គ្រឿង​បរិ​ក្ខា​ពេទ្យ​យ៉ាង​ខ្លាំង​។​ ​នៅ​ថ្ងៃសុក្រ​នេះ​ដែរ​ ​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា​ ​អ្នក​ឆ្លង​ជំងឺ​នេះ​រហូតដល់​ ​៥​៥​៩​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ ​និង​អ្នកជំងឺ​ម្នាក់ទៀត​ស្លាប់​។​

​គួរ​បញ្ជាក់​ថា​ ​ពេលនេះ​អាជ្ញាធរ​ថៃ​កំពុង​ស្វះស្វែង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ ​ខណៈ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​បាន​ឆ្លង​ចូល​ខេត្ត​មួយ​ចំនួន​ទៀត​ ​ក្នុង​នោះ​ខេត្ត​កូ​រ៉ា​ត​ ​បាន​ប្រកាស​រក​ឃើញ​រហូតដល់​ទៅ​ ​១​៧​ករណី​នៅ​ថ្ងៃសុក្រ​នេះ​ ​និង​ខេត្ត​ជាច្រើន​ទៀត​ ​កំពុង​តាមដាន​រក​អ្នក​ពាក់ព័ន្ធ​។​

គិត​ត្រឹម​ថ្ងៃសុក្រ​នេះ​ ​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​ ​៣​០​,​៨​៦​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​៩​៦​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ ​២​៨​,​១​២​៨​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner