សម្ដេចកិត្តិព្រឹទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០ លាន រៀល ជូនអនុសេនីយ៍ឯក ភឿន ភិរៈ ដែលជាសន្ដិសុខ នៅធនាគារ ABA សាខាផ្សារដីហុយ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព ដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ យកទៅប្រគល់ជូនលោកអនុសេនីយ៍ឯក ភឿន ភិរៈ។

ក្នុងឱកាសនោះ លោកបាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកអនុសេនីយ៍ឯក ភឿន ភិរៈ សូមបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សូមអនុវត្ត «៣ការពារ ៣កុំ និង២ចូលរួម» ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោកអនុសេនីយ៍ឯក ភឿន ភិរៈ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេងចំពោះរូបលោក។

លោកបានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសម្តេចទាំងទ្វេរ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។

គួររំលឹកផងដែរថា លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជា សន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហើយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះ ព្រះរាជអាជ្ញាសាលា បូងរាជធានីភ្នំពេញ បានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញាបានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner